ការិយាល័យភស្តុភារ និងគណនេយ្យ

ការិយាល័យភស្តុភារ និងគណនេយ្យ មានតួនាទីភារកិច្ច ៖

ធ្វើសេនាធិការជូននាយកដ្ឋានក្នុងការលើកគម្រោងផែនការ គ្រប់គ្រងចាត់ចែងទូទាត់ ថវិកា មធ្យោបាយ សម្ភារ បរិក្ខាបច្ចេកទេស ប្រេងឥនន្ធៈ និងមានភារកិច្ចដូចតទៅ ៖

  • រៀបចំគម្រោងថវិកា និងការផ្តល់មធ្យោបាយសម្ភារសម្រាប់គាំទ្រសកម្មភាពការងារ
  • គ្រប់គ្រង និងចុះកិច្ចបញ្ជីការគណនេយ្យ សម្ភារបច្ចេកទេស បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ និងសន្និធិឃ្លាំងសម្ភារ
  • បែងចែក ផ្គត់ផ្គង់ឧបករណ៍ សម្ភារ និងមធ្យោបាយសម្រាប់បម្រើការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ធ្វើការងារបៀវត្តរ៍ និងគ្រប់គ្រងសារពើភ័ណ្ឌ ចលនទ្រព្យ អចលនទ្រព្យ
  • លោកគម្រោងស្នើសុំ និងបែងចែករបបឧបត្ថម្ភថវិកាអត្តសញ្ញាណប័ណ្ណ តាមគោលការកំណត់
  • តាមដានជាប្រចាំការប្រមូលចំណូលអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើការទូទាត់ឱ្យបានទាន់ពេល
  • គ្រប់គ្រង បែងចែក និងពិនិត្យការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ប័ណ្ណចំណូល ចំណាយ អាករ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ប្រមូល គ្រប់គ្រង និងរៀបចំចំណូលអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បង្វែចូលថវិការដ្ឋ តាមការកំណត់
  • ធ្វើរបាយការណ៍បូកសរុប លទ្ធផលការងារប្រចាំថ្ងៃ សប្តាហ៍ អឌ្ឈមាស ខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ របស់ការិយាល័យតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលនាយកដ្ឋានប្រគល់ជូន