ការិយាល័យតាមដានត្រួតពិនិត្យ

ការិយាល័យតាមដានត្រួតពិនិត្យ មានតួនាទីភារកិច្ច ៖

ធ្វើសេនាធិការជូននាយកដ្ឋានក្នុងការផ្តើមមតិ លើកផែនការយុទ្ធសាស្រ្ត ទិសដៅអនុវត្តការងារ គ្រប់គ្រង ត្រួតពិនិត្យ តាមដានការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់រាជធានី ខេត្ត និងមានភារកិច្ចដូចតទៅ ៖

  • សិក្សាលំអិតអំពីចំនួនប្រជាពលរដ្ឋ ដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗដើម្បីលើកគម្រោងផែនការ និងកំណត់ប្រតិទិន ការងារអោយរាជធានី ខេត្ត អនុវត្ត
  • តាមដាន ត្រួតពិនិត្យលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • សហការជាមួយអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវ ត្រួតពិនិត្យ ព័ត៌មាន ឬបណ្តឹង អំពីភាពមិនប្រក្រតី នៃការផ្តល់អត្តសញ្ញាណប័ណ្ណ និងរាយការណ៍ ជូនប្រធាននាយកដ្ឋានដើម្បីមានវិធានការ
  • ពិនិត្យ និងផ្តល់យោបល់អំពីនីត្យានុកូលភាពនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ត្រួតពិនិត្យជាប្រចាំ រាល់ការអនុវត្តន៍នីតិវិធី បែបបទ នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ធ្វើរបាយការណ៍បូកសរុប សន្និដ្ឋាន វាយតម្លៃលទ្ធផលការងារ លើកផែនការ កម្មវិធីការងារ និងទិសដៅ ប្រចាំថ្ងៃ សប្តាហ៍ អឌ្ឈមាស ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់ការិយាល័យជូនប្រធាននាយកដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលនាយកដ្ឋានប្រគល់ជូន