ការិយាល័យគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ការិយាល័យគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានតួនាទីភារកិច្ច ៖

ធ្វើសានាធិការជូននាយកដ្ឋានផ្តើមយោបល់ លើកគោលការណ៍ កសាងផែនការសម្មភាព រៀបចំ យន្តការ ទិសដៅ និងអនុវត្តការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្នែរ និងមានភារកិច្ចដូចតទៅ ៖

  • តាមដាន ត្រួតពិនិត្យគ្រប់គ្រងការបញ្ជូនការទទួលទិន្នន័យអត្តសញ្ញាណប័ណ្ណ ផ្ទៀងផ្ទាត់ព័ត៌មាននានា សម្រាប់បម្រើដល់ការងារបោះពុម្ពអត្តសញ្ញាណប័ណ្ណ
  • កែតម្រូវទិន្នន័យចាំបាច់នានា តាមការសម្រេចរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • លើកសំណើគម្រោងសុំសម្ភារ ដើម្បីបំពាក់ និងត្រៀមបម្រុង សម្រាប់ផ្លាស់ផ្តូ និងជួសជុល
  • សិក្សាស្រាវជ្រាវមុខងារប្រើប្រាស់ឧបករណ៍បច្ខេកទេស កម្មវិធីកុំព្យូទ័រថ្មី ដកបទពិសោធន៍លើការងារដែលបានអនុវត្តជាកស្តែង ដល់មន្ត្រីជំនាញ
  • ផ្តើមកសាង រៀបចំសៀវភៅណែនាំស្តីពីបច្ចេកទេសប្រព័ន្ធប្រត្តិបត្តិការ និងសៀវភៅណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ
  • សិក្សា លើកគំរោង កសាងផែនការដល់មន្ត្រី អំពីជំនាញព័ត៌មានវិទ្យា ក្នុងនាយកដ្ឋាន និង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬ អង្គភាពពាក់ព័ន្ធ
  • សិក្សា និងសហការតភ្ជាប់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យដ៏ទៃទៀត តាមការសម្រេច របស់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • តាមការប្រគល់សិទ្ធ ពីប្រធាននាយកដ្ឋាន សហការជាមួយអង្គភាព ជំនាញពាក់ព័ន្ធ ដើម្បីរៀបចំប្រព័ន្ធបច្ចេកវិទ្យាស្តង់ដា និងទិន្នន័យរួមដែលបង្កលក្ខណៈងាយស្រួលក្នុងការរួមបញ្ចូល និងភ្ជាប់ទៅ ប្រព័ន្ធមេរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • ចុះឈ្មោះ និងកំណត់សិទិ្ធ ប្រើប្រាស់កុំព្យូទ័រ ឬប្រព័ន្ធបណ្តាញកុំព្យូទ័រ តាមយន្តការបច្ចេកទេសក្នុងគោលដៅរក្សាការសម្ងាត់អំពីទិន្នន័យ
  • សហការបង្កាទប់ស្កាត់ រាល់បទល្មើសបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • ត្រួតពិនិត្យជាប្រចាំ ដើម្បីធានាឱ្យប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដំណើរការ ទៅដោយប្រក្រតី
  • សហការជាមួយអង្គភាពពាក់ព័ន្ធធ្វើការវិភាគ ស្វែងរកព័ត៌មានអត្តសញ្ញាណពលរដ្ឋ តាមការសម្រេចរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • សហការធ្វើបច្ចុប្បន្នភាពគេហទំព័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • អន្តរាគមន៍ស្រង់យកទិន្នន័យ ផ្តល់អត្តសញ្ញាណប័ណ្ណ ក្នុងករណីចាំបាច់
  • ធ្វើរបាយការណ៍បូកសរុប សន្និដ្ឋានវាយតម្លៃ លទ្ធផលការងារ លើកផែនការទិសដៅ កម្មវិធីការងារ ប្រចាំថ្ងៃ សប្តាហ៍ អឌ្ឈមាស ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់ការិយាល័យជូននាយកដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលនាយកដ្ឋានប្រគល់ជូន