តួនាទីភារកិច្ច

នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានភារកិច្ច​ដូចតទៅ ៖

១. ធ្វើការងារ ដឹកនាំ ចាត់ចែងការស្រង់ ប្រមូលទិន្នន័យប្រជាពលរដ្ឋដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការចែកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋ

២. ធ្វើការងារអប់រំ ផ្សព្វផ្សាយ ជាសាធារណៈជូនប្រជាពលរដ្ឋអំពីការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៣. ធ្វើការសាងប្រព័ន្ធគ្រប់គ្រងរក្សាទុកទិន្នន័យ ចុះបញ្ជីការងារអត្តសញ្ញាណប័ណ្ណតាមប្រព័ន្ធបច្ចេកវិទ្យា

៤. ធ្វើការត្រួតពិនិត្យនីត្យានុកូលភាពនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៥. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្រ្តីអត្តសញ្ញាណប័ណ្ណ ព្រមទាំងលើកគម្រោង ផែនការ កម្មវិធីបណ្តុះបណ្តាលមន្ត្រីអត្តសញ្ញាណប័ណ្ណ

៦. សហការកសាងផែនការប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារហានិភ័យផ្សេងៗទៀត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ប្រព័ន្ធ និង ទិន្នន័យនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៧. គ្រប់គ្រងចំណូលពីការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមច្បាប់ជាធរមាន

៨. ធ្វើការងាររដ្ឋបាល ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យ របស់នាយកដ្ឋាន

៩. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមរបបកំណត់

១០.ធ្វើការងារប័ណ្ណសាររបស់នាយកដ្ឋាន

១១.បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ ។