ការិយាល័យបោះពុម្ភអត្តសញ្ញាណប័ណ្ណ

ធ្វើសេនាធិការជូននាយកដ្ឋានលើការងារបោះពុម្ព ត្រួតពិនិត្យគុណភាព ការរៀបចំប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានភរកិច្ចដូច

តទៅ ៖

  • ទំនាក់ទំនងជាមួយរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងការទទួល ជុំរុញបញ្ជូនបញ្ជីឈ្មោះអ្នកដែលបានបំពេញបែបបទរួចមកនាយកដ្ឋានដើម្បីបោះពុម្ព
  • ផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីឈ្នោះ អ្នកដែលបានបំពេញបែបបទរួច និងទិន្នន័យ ដែលបញ្ជូនមកតាមប្រព័ន្ធទូរគមនាគមន៍ព័ត៌មានវិទ្យា
  • ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគុណភាពទិន្នន័យក្នុង បន្ទះអេឡិចត្រូនិច ( ឈីប ) អត្តសញ្ញាណប័ណ្ណ សម្រាប់ដំណើការបោះពុម្ពអត្តសញ្ញាណប័ណ្ណ
  • ធ្វើការងារ ប្រគល់ ទទួល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបោះពុម្ពរួច
  • ផ្តល់ព័ត៌មានតាមរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ អំពីមូលហេតុដែលទិន្នន័យមិនអាចបោះពុម្ពបាន
  • ធ្វើរបាយការណ៍បូកសរុប សន្និដ្ឋាន វាយតម្លៃលទ្ធផលការងារ លើកផែនការ ទិសដៅប្រចាំថ្ងៃ សប្តាហ័ អឌ្ឈមាស ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ការិយាល័យ ជូនប្រធាននាយកដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលនាយកដ្ឋានប្រគល់ជូន