លិខិតបទដ្ឋាន

  • សេចក្តីណែនាំក្រសួងមហាផ្ទៃ លេខ ០២៤ សណន ចុះថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីនីតិវិធី នៃការសុំការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាសេចក្តីណែនាំនេះ អនុវត្តន៍តាមខ្លឹមសារអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១១ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងប្រកាសក្រសួងមហាផ្ទៃលេខ ៦៨៨ ប្រក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១២ ស្តីពីនីតិវិធីលក្ខ័ខ័ណ្ឌនៃការសុំការផ្តល់ការប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ ។ ក្រសួងមហាផ្ទៃណែនាំអំពីនីតិវិធី នៃការសុំការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខែ្មរ​ទុតិយតាដូចខាងក្រោម៖
  • ប្រកាសអន្តរក្រសួងមហាផ្ទៃ-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៦៣ សហវ ប្រក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៤ ស្តីពីការតែងតាំងភ្នាក់ងារប្រមូលអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រកាសនេះបានសមេ្រចតែងតាំងថ្នាក់ដឹកនាំចំនួន ២៦រូប តាមបណ្តារាជធានី ខេត្ត ក្រុង អោយទទួល​បន្ទុក ការងារជាភ្នាក់ងារប្រមូលចំណូល ។ ភ្នាក់ងារប្រមូលចំណូលអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានភារកិច្ចដូចតទៅ៖
  • ចំណារឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តការយកអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៤កន្លងមកក្រសួងមហាផ្ទៃបានពន្យាការយកប្រាក់ ថ្លៃអាករ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ នាយករដ្ឋមន្ត្រី ។ ចំពោះមុខដើម្បីប្រមូលចំណូលថវិការដ្ឋ ក្រសួងមហាផ្ទៃគោរពសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោនាយករដ្ឋមន្ត្រីចាប់ផ្តើមយកប្រាក់ថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៤ តទៅ ។
  • ប្រកាសអន្តរក្រសួង មហាផ្ទៃ-សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ២០៨៧ ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១០ ស្តីពីការកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ប្រកាសនេះបានសម្រចកំណត់ថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមួយសន្លឹកតម្លៃ ១០.០០០ រៀល (ដប់ពាន់រៀល) ។ ប្រាក់ដែលប្រមូលបានពីអាករអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរត្រូវដក ២០០០រៀល ក្នុងមួយសន្លឹកសម្រាប់៖
  • អនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៧ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអនុក្រឹត្យនេះ បានសម្រេច អោយប្រជាពលរដ្ឋខ្មែរទាំង ២ ភេទ ដែលមានអាយុចាប់ពី ១៥ ឆ្នាំ ឡើងទៅ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់សម្គាល់ខ្លួន ដើម្បីប្រើប្រាស់ក្នុងការបំពេញបែបបទ រដ្ឋបាលផ្សេងៗ ឬដើម្បីអនុវត្តន៍សិទ្ធកាតព្វកិច្ចដទៃទៀត តាមច្បាប់បានកំណត់។​មិនទាន់ត្រូវបានផ្តល់​ចំពោះជនទាំងឡាយដូចខាងក្រោម៖
  • អនុក្រឹត្យលេខ ២៧០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១១ ស្តីពីការកែសម្រួលមាត្រា១ និងមាត្រា ៧ នៃអនុក្រឹត្យ លេខ ៦០ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៧អនុក្រឹត្យនេះ បានសម្រេចបានកែសម្រួលមាត្រា ១ និងមាត្រា ៧ នៃអនុក្រឹត្យ៦០អនក្រ.បក ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នា ២០០៧ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ​ដែលបានផ្តល់តាមខ្លឹមសារមាត្រា ១នៃអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០០៧ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅមានតម្លៃប្រើប្រាស់រហូតដល់អស់សុពលភាព។
  • អនុក្រឹត្យលេខ ១៩៨ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៤ ស្តីពីការកែសម្រួលមាត្រា៤ នៃអនុក្រឹត្យ លេខ ១៣២ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១១ ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាអនុក្រឹត្យនេះបានសម្រេចកែសម្រួលមាត្រា ៤ នៃអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១១ ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ហើយមិនបានបំពេញបែបបទសុំធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៨ ។
  • អនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១១ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាអនុក្រឹត្យនេះមានគោលដៅកំណត់អំពីការផ្តល់សញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ ប្រជាពលរដ្ឋដែលបាននឹងកំពុងកាន់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មានកាតព្វកិច្ចមកបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនតាំងទីលំនៅអចិន្ត្រៃយ៍ ។
  • សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៥ សហវ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់សារាចរណែនាំផ្សព្វផ្សាយដើម្បីបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធស្របតាមក្របខ័ណ្ឌនៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយ​ព្រះរាជ​ក្រម​លេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨ និងអនុក្រឹត្យ ៨២អនក្រ.បក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ​សាធារណៈ​បទបញ្ជាលេខ ០៤បម ចុះថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០០៦។ សេចក្តីណែនាំអំពីបង្កាន់បង់ប្រាក់ ដូចមាន​ខាងក្រោម៖
  • សេចក្តីណែនាំស្តីពីរយៈពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម លេខ ០០១ សណន ចុះថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៤សេចក្តីណែនាំផ្សព្វផ្សាយដើម្បី ធានារយៈពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ​តាមការកំណត់ ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានបំពេញបែបបទសុំធ្វើរហូតដល់ថ្ងៃ​ចែកជូន​ពលរដ្ឋ ប្រើប្រាស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ណែនាំអំពីរយៈពេលសម្រាប់ដំណើរការ​អនុវត្ត​ការងារ​នីមួយ ៗ ដូចខាងក្រោម៖
  • ផែនការក្រសួងមហាផ្ទៃលេខ ០២១ ផ.ក ចុះថ្ងៃទី ០៦​ ខែ ធ្នូ ឆ្នាំ ២០១១ ស្តីពីការបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។អនុវត្តតាមខ្លឹមសារអនុក្រឹត្យ ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដើម្បីបន្តជំរុញការផ្តល់អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ​ជូនប្រជាពលរដ្ឋឳ្យបានទាន់ពេលវេលាធានាឳ្យពលរដ្ឋគ្រប់អាយុមាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ជៀសវាងការផ្តល់អត្តសញ្ញាណ ប័ណ្ណស្ទួន ឬ ផ្តល់ឳ្យអ្នក​មិនគ្រប់​លក្ខខណ្ឌតាមការកំណត់ ក្រសួងមហាផ្ទៃដាក់ចេញនូវផែនការដូចខាងក្រោម៖
  • ប្រកាសក្រសួងមហាផ្ទៃលេខ ៦៨៨ ប្រក ចុះថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១២ ស្តីពីនីតិវិធីល័ក្ខខណ្ឌនៃការ សុំការផ្តល់ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុពី១៥ឆ្នាំឡើងទៅ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​នៅសាលាឃុំ សង្កាត់ ឬនៅតាមស្ថានីយ៍ចល័តនៃឃុំ សង្កាត់ ឬស្ថានីយ៍អចិន្រ្តៃយ៍នៃអធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ របស់ខ្លួន។
  • សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ លេខ ១១៧០ សជណ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ ស្តីពីការយកថ្លៃអាករអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព​មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៤ នេះតទៅ រាល់ការធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (ធ្វើថ្មី និងទុតិយតា) ត្រូវបង់ថ្លៃអាករចំនួន ១០,០០០ (មួយម៉ឺនរៀល)។
  • ប្រកាសក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ២៧២ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១០ ស្តីពីការដាក់ឲ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ត្រូវបានសម្រេចដាក់ឳ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលមានទម្រង់ឯកភាព និងបោះពុម្ពឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានគំរូជូនភ្ជាប់នឹងប្រកាសនេះ។ បង្កាន់ដៃបង់ប្រាក់ចែកចេញជាពីរ៖
  • សេចក្តីណែនាំអំពីការប្រមូល ការបង់ថវិការចូលរដ្ឋ និងការបែងចែកប្រាក់អាករអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លេខ ០១០ សណន ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំអំពីការប្រមូល ការបង់ថវិកាចូលរដ្ឋ និងការបែងចែកប្រាក់អាករ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចតទៅ៖
  • អនុក្រឹត្យលេខ ១៨៤.អនក្រ.បក ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំណុះក្រសួងមហាផ្ទៃអនុក្រឹត្យនេះមានគោលដៅគ្រប់គ្រងការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដើម្បីធានាលើកកំពស់​ការ​គោរពសិទ្ធិ​សេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធានាការគោរពសិទ្ធិមនុស្សលិទ្ធិប្រជាធិប​តេយ្យ និងនីតិរដ្ឋ បម្រើ​ឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា។