ការិយាល័យរដ្ឋបាល សរុប

ការិយាល័យរដ្ឋបាល សរុប មានតួនាទីភារកិច្ច ៖

ធ្វើសេនាធិការជូននាយកដ្ឋានលើការងាររដ្ឋបាល ការកសាងផែនការ កម្មវិធីការងារ ការងារបុគ្គលិក ការងារបណ្តុះបណ្តាល ការងារពិធីការ និងមានភារកិច្ចដូចតទៅ៖

  • រៀបចំកសាងកម្មវិធី ផែនការសកម្មភាព និងទិសដៅយុទ្ធសាស្រ្តរយៈពេលវែង មធ្យម ខ្លែ របស់នាយកដ្ឋាន
  • គ្រប់គ្រង និងចុះបញ្ជីលិខិតស្នាមចេញ ចូល នានាដែលពាក់ព័ន្ធការងាររបស់នាយកដ្ឋាន
  • ធ្វើកំណត់បង្ហាញ ដើម្បីចរាចរ បែងចែកលិខិតស្នាម និងឯកសារគ្រប់ប្រភេទ តាមលក្ខការណ៍រដ្ឋបាល
  • ទំនាក់ទំនង និងសម្របសម្រួលការងាររដ្ឋបាលរបស់នាយកដ្ឋាន
  • ធ្វើការងារអប់រំ ផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋខ្មែរអំពី ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • គ្រប់គ្រងសំណុំឯកសារ របស់មន្ត្រី នៃនាយកដ្ឋាន
  • រៀបចំសំណុំបែបបទ ស្នើតែងតាំងមុខតំណែល ឋនន្តរសក្តិ ផ្ទេរភារកិច្ច លើកសរសើរ ជូនរង្វាន់ និងដាក់វិន័យ មន្ត្រីរបស់នាយកដ្ឋាន
  • រក្សាសុវត្តិភាពសណ្តាប់ធ្នាប់ និងការថែទាំមធ្យោបាយ សម្ភាររបស់នាយកដ្ឋាន
  • លើកសំណើសុំគោលនយោបាយឧបត្ថម្ភ សម្រាប់មន្ត្រី ដែលពលី ពិការ មរណៈ បាត់បង់សមត្ថភាពពលកម្ម និងចូលនិវត្តន៍
  • ចាត់ចែង រៀបចំនិងធ្វើកំណត់ហេតុ ឬរបាយការណ៍ កិច្ចប្រជុំ សន្និបាត សិក្ខាសាលា និងពិធីផ្សេងៗរបស់នាយកដ្ឋាន
  • សហការជាមួយបណ្តាការិយាល័យចំណុះនាយកដ្ឋាន រៀបចំគម្រោងផែនការបណ្តុះបណ្តាល និងអភិវឌ្ឈន៍ ធនធានមនុស្ស
  • ផ្សព្វផ្សាយ បណ្តុះបណ្តាល ចងក្រងទុកដាក់ ថែរក្សាឯកសាររួចបញ្ជូន ទៅការិយាល័យឯកសារ ទៅតាមលក្ខការណ៍រដ្ឋបាល
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ថ្ងៃ សប្តាហ៍ អឌ្ឈមាស ខែ ត្រីមាស ឆមាស ប្រចាំឆ្នាំរបស់នាយកដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលនាយការិយាល័យប្រគល់ជូន