ការិយាល័យឯកសារ

ធ្វើសេនាធិការជូននាយកដ្ឋានលើការងារលើការងារប្រមែប្រមូល គ្រប់គ្រង់ ទុកដាក់ថែរក្សា ឯកសារ ដែលទាក់ទិននឹងកិច្ចការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  និងមានភារកិច្ចដូចតទៅ ៖

  • ថែរក្សាការពារ និងឱ្យខ្ចីឯកសារ ដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវបណ្តាប្រភេទ ឯកសារ លិខិតបទដ្ឋានពាក់ព័ន្ធការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ផ្សព្វផ្សាយ ផ្តល់ព័ត៌មានដល់ការិយាល័យក្រោមឱវាទនាយកដ្ឋាន និងរាជធានី ខេត្ត អំពីខ្លឹមសារចាំបាច់នានា ដើម្បីពិចារណាប្រប្រាស់ អោយមានប្រសិទ្ធភាព
  • ត្រួតពិនិត្យ និងចង្អុលណែនាំការងារគ្រប់គ្រងឯកសារ សំណុំរឿងរបស់បណ្តា ការិយាល័យចំណុះនាយកដ្ឋានឱ្យអនុវត្តត្រឹមត្រូវតាមរបបកំណត់
  • អនុវត្តរបបកំណត់ ស្តីពីការងារឯកសារ សំណុំរឿង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  • ធ្វើរបាយការណ៍បូកសរុប ដកពិសោធន៍ និងលើកទិសដៅការងារឯកសារ សំណុំរឿងរបស់ការិយាល័យ ជូនប្រធាននាយកដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលនាយកដ្ឋានប្រគល់ជូន ។